Search This Blog

Sunday, May 8, 2011






































 
     
 
    Download Khmer Unicode
 
 
 

stats counter





របាយការណ៍
បូកសរុបលទ្ធផលការងារ ឆ្នាំ ២០០៧
និងទិសដៅអនុវត្តសម្រាប់ ឆ្នាំ ២០០៨

៦-ក-២/ការងាររដ្ឋបាល ៖  
  ទទួលលិខិតចូលចំនួន ៤.៦៩១ ច្បាប់ បញ្ជូនលិខិតចេញចំនួន ៣.៦២២ ច្បាប់។
៦-ក-៣/ការងារបុគ្គលិក ៖
បានធ្វើការតែងតាំង និងតម្លើងឋានៈដល់មន្រ្តីរាជការចំនួន ៦៥ នាក់ តែងតាំងស៊ប់ ៣៥ នាក់ បានធ្វើសមា-ហរណកម្មក្រប ខ័ណ្ឌប្រភេទ ក.ខ.គ.ឃ ចំនួន ១.៤៧១ នាក់។
៦-ក-៤/ការងារបៀវត្ស ៖
រៀបចំតម្លើងថ្នាក់ចំនួន ១.៤៧៥ នាក់ បញ្ចូលកូនចំនួន ២៩ នាក់ បញ្ចូលប្រពន្ធចំនួន ០៥ នាក់ លុបកូន ចំនួន ៤៥ នាក់ រៀប ចំប្រាក់ បំណាច់មុខងារ ៩៦ នាក់។
៦-ក-៥/ការអភិវឌ្ឍន៍ធនធានមនុស្ស ៖
ដើម្បីជាទុនក្នុងការពង្រីកប្រសិទ្ធភាពការងារ  និងបង្កើនសមត្ថភាពជំនាញដល់មន្រ្តីក្រសួង  គ្រប់លំដាប់ថ្នាក់ក្រសួងបាន សហការជាមួយអង្គការនានា  និងបណ្តាប្រទេសជាមិត្តធ្វើការបណ្តុះបណ្តាលមន្រ្តីក្នុង  និងក្រៅប្រទេសបានចំនួន  ០៤ នាក់ ក្នុងនោះបណ្តុះបណ្តាលក្រៅប្រទេសចំនួន  ០៤  នាក់។  ទន្ទឹមនេះគណៈកម្មការបណ្តុះបណ្តាលការងារសង្គមកិច្ច បានរៀប ចំបណ្តុះបណ្តាលសេវាសង្គមកិច្ចមូលដ្ឋាន  បានចំនួន  ០៣ វគ្គ  មានមន្រ្តីចូលរួមចំនួន  ៩៤  នាក់  បើកវគ្គបណ្តុះបណ្តាល សេវាសង្គមកិច្ចជំនាញចំនួន  ០៥  វគ្គ  មានមន្រ្តីចូលរួមចំនួន  ១៦៣  នាក់ និងវគ្គបណ្តុះបណ្តាលផ្នែក ចិត្តសាស្រ្តសង្គម បានចំនួន ០១ វគ្គ មានមន្រ្តីចូលរួមចំនួន ១០១ នាក់។
៦-ខ/ការងារផែនការ ៖
អនុវត្តន៍កម្មវិធីនយោបាយ  និងយុទ្ធសាស្រ្តចតុកោណ  របស់រាជរដ្ឋាភិបាលនីតិកាលទី  ៣ នៃរដ្ឋសភា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  បានដាក់ចេញនូវ  កម្មវិធីការងារជាអាទិភាពសម្រាប់ឆ្នាំ  ២០០៤-២០០៨  ដោយផ្អែកលើ យុទ្ធសាស្រ្តរួមសំខាន់ៗ លើការងារជាអាទិភាពទាំង ៦ ជាអាទិ៍ ៖  (១) ការពង្រឹងសេ-វាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ (២) សុខុមាលភាពកុមារ  និងយុវនីតិសម្បទា (៣) ការងារពិការភាព  និងស្តារលទ្ធភាពពលកម្ម  (៤) ការងារសោធននិវត្តន៍ មន្រ្តីរាជការ (៥) ការងារអតីតយុទ្ធជន និង(៦) ការងារអភិបាលកិច្ចល្អ។
ដើម្បីឆ្លើយតបទៅ នឹងកម្មវិធីនេះ  ក្រសួងបានលើកឡើងនូវកម្មវិធីវិនិយោគសាធារណៈបានចំនួន  ២៣  គម្រោង និង គម្រោងដែលបាន    និងកំពុងដំណើរការមាន   ០៩   គម្រោង។     ក្រៅពីនេះក្រសួងក៏បានលើកគម្រោងស្នើសុំជំនួយឥត សំណងនិងជំនួយបច្ចេកទេស ផ្សេងៗទៀតដូចជា ៖
*លើកគម្រោងកម្មវិធីសម្រាប់សុំជំនួយសហប្រតិបត្តិការរបស់ជប៉ុន ក្នុងក្របខ័ណ្ឌ ODA (Offical Develop ment Assistance) សម្រាប់ឆ្នាំសារពើពន្ធ ២០០៦-២០០៧។
*លើកគម្រោងកម្មវិធីសម្រាប់សុំជំនួយសហប្រតិបត្តិការរបស់កូរ៉េ KOICA (Korea International Coope- ration Agency) សម្រាប់ឆ្នាំសារ ពើពន្ធ ២០០៦-២០០៧។
ក្រសួងបានធ្វើការបោះពុម្ព និងផ្សព្វផ្សាយទស្សនាវដ្តី “សង្គមកិច្ច” បានចំនួន មួយលេខ សរុបចំនួន ១.០០០ច្បាប់ និងឯកសារ ផ្សេងៗមួយចំនួន។ ក្រៅពីនេះ បានធ្វើរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែ  ត្រីមាស  ឆមាស  ៩ខែ  ប្រចាំឆ្នាំ រៀបចំ និងចងក្រងឯកសារមួយចំនួន  និងបានសម្រួលកិច្ចការដទៃជាច្រើនទៀត  ទៅតាមការចាំបាច់ ជូនថ្នាក់ដឹកនាំក្រសួង។
៦-គ/ការងារកំណែទម្រង់វិជ្ឍការ និងវិសហមជ្ឍការ (គ.ជ.វ.វ) ៖
ដើម្បីអនុវត្តការគាំទ្រវិស័យសង្គមកិច្ច ដល់ក្រុមប្រឹក្សាឃុំ សង្កត់ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ក្រុម ការងាររបស់ក្រសួងសម្រេចបាន ៖
-បើកបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តី ស.អ.យ ខេត្ត ស្រុក ជនបង្គោល អ្នកសម្របសម្រួល និងក្រុមប្រឹក្សាឃុំ អនុវត្តសាកល្បង  ក្នុងការបញ្ចូលការងារសង្គមកិច្ច  ទៅក្នុងផែនការអភិវឌ្ឍន៍  និងកម្មវិធីវិនិយោគរបស់ឃុំ  នៅខេត្តប្ៃវែង ស្វាយរៀងក្រចេះ  និងពោធិសាត់  ស្តីពីការអនុវត្តសាកល្បង ក្នុងការបញ្ចូលការងារសង្គមកិច្ច  ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ឃុំ ដោយមានអ្នកចូលរួមចំនួន ២២០ នាក់។
-បានអនុវត្តសាកល្បងដោយផ្ទាល់ ក្នុងការបញចូលការងារសង្គមកិច្ច ទៅក្នុងផែនការអភិវឌ្ឍន៍ នោងកម្មវិធីវិនិយោគរបស់ឃុំ នៅឃុំថ្មពូន ស្រុកកញ្ជ្រៀច  ខេត្តព្រៃវែង  ឃុំធ្លក  ស្រុកស្វាយជ្រុំ  ខេ្តស្វាយរៀង  ឃុំស្វា-យជ្រះ  ស្រុកស្នូល  ខេត្តក្រចេះ  និងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។
ក្រោយពីទទួលបថានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តី  ស.អ.យ  ខេត្ត  ស្រុក  ជនបង្គោល  អ្នកសម្រលសម្រួល និងក្រុមប្រឹក្សាឃុំ និងការចុះអនុវត្តសាកល្បងផ្ទាល់  ក្នុងការបញ្ចូលការងារសង្គមកិច្ច  ទៅក្នុងផែនការអភិវឌ្ឍន៍  និង កម្មវិធីវិនិយោគឃុំ  នៅខេត្តទាំង  ៤  ខាងលើ  ក្រុមប្រឹក្សាឃុំមានការយល់ដឹងច្រើន  លើការងារសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦-ឃ/ការងារសហប្រតិបត្តិការអន្តរជាតិ ៖
ក្នុងការសហប្រតិបត្តិការជាមួយបណ្តាអង្គការនានា  ទាំងអង្គការមិនមែន  រដ្ឋាភិបាលជាតិ  អន្តរជាតិ  ទីភ្នាក់-ងាររបស់ សហប្រជាជាតិ ក៏ដូចជា  សហប្រតិបត្តិការជាមួយប្រទេសនានា  ដែលរួមមានបណ្តាប្រទែសជាសមាជិក  អាស៊ាន  ក្រសួង បានយកចិត្តទុកដាក់ពង្រឹង  និងពង្រីកឥតឈប់ឈរក្នុងការស្រូបយកការឧបត្ថម្ភគាំទ្រនានា ដើម្បីបំពេញបន្ថែមជំរុញ អនុវត្ត ផែនការ សកម្មភាពរបស់ក្រសួងដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
៦-ឃ-១/ការងារអាស៊ាន ៖
បានចូលរួមកិច្ចប្រជុំ ស្តីពីសុខុមាលភាព និងការអភិវឌ្ឍន៍សង្គមនៅប្រទេសវៀតណាម  និងមីយ៉ាន់ម៉ា។
៦-ឃ-២/ការងារសហប្រតិបត្តិការជាមួយអង្គការនានា ៖
ក្នុងឆ្នាំ  ២០០៧  នេះ  ក្រសួងចុះហត្ថលេខាលើកិច្ចព្រមព្រាងគម្រោងការជាមួយអង្គការចំនួន  ៣៥  អង្គការដែលមានថវិកា សម្រាប់អនុវត្តគម្រោងកម្មវិធីចំនួន  ២០.៧០៣.៤៥៧  ដុល្លារអាមេរិក  សម្រាប់បំរើសេវាសុខុមាលភាពសង្គម  សុខុមាលភាព កុមារ និងពិការភាព។
បច្ចុប្បន្នក្រសួងបាន នឹងកំពុងសហការជាមួយទីភ្នាក់ងារសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៥២  ដែលមានថវិកា  សម្រាប់អនុវត្តគម្រោងកម្មវិធីចំនួន  ៧៦.៦៧៩.៥៩៣  ដុល្លា  គិតជាមធ្យមជាង  ១៦៨.០០០  ដុល្លារក្នុង មួយឆ្នាំ។
ក្រសួងបានធ្វើបែបបទ សម្រួលទិដ្ឋាការចូល  និងស្នាក់នៅកម្ពុជា ជូនបុគ្គលិកបរទេសនៃអង្គការចំនួន  ១២ មានមនុស្ស ៣២ នាក់ និងបានធ្វើបែបបទស្នើសុំផ្លាកទោចក្រយានយន្ត និងរថយន្តប្រទេសអង្គការ ចំនួន ១៥ ដែលមានចំនួន ៣៤ គ្រឿង។  បានផ្តល់លិខិតគាំទ្រជូនអង្គការចំនួន  ២២ និងបានធ្វើបែបបទ  សម្រួលការនាំចូលសំភារៈជាជំនួយមនុស្សធម៌ដោយការ បង់ពន្ធជាបន្ទុករបស់រដ្ឋ ជូនអង្គការមួយចំនួនសម្រាប់ផ្តល់ជូនក្រុមគោលដៅ  និងអនុវត្តគម្រោងកម្មវិធី។
៦-ឃ-៣/ការងារអន្តរជាតិ ៖
បានទទួលអន្តរជាតិចំនួន ​ ៣​ ​លើក ​ និងបានធ្វើការទំនាក់ទំនងជាមួយស្ថានទូតនានា ​ដើម្បីសម្រួលការងាររបស់ក្រសួងទាក ទងនឹងអន្តរជាតិ។
៦-ឃ-៤/ការងារពិធីការ ៖
  បានចូលរួមរៀបចំពិធីធំៗចំនួន ៥ លើក និងបានអនុវត្តការងារជាប្រចាំ ក្នុងការរៀបចំការប្រជុំផ្សេងៗចំនួន២៣៨ លើក។
៦-ង/ការងារគ្រប់គ្រងចំណូល-ចំណាយថវិកាទូទៅរបស់រដ្ឋ ៖
៦-ង-១/តារាងស្ថានភាពថវិការដ្ឋបាលកណ្តាល ៖
បរិយាយ
 ច្បាប់
កើន
 ថយ
អនុវត្ត២០០៧
 ថវិកានៅសល់
  %
 ជំពូក ៦០  ១.៨៤៥.០០០.០០០  ៣៨.០០០.០០០  ៦៣១.០០០.០០០  ១.០៨៦.២៧៦.១៥០  ១៦៥.៧២៣.៨៥០  ៨៦.៧៦%
 ជំពូក ៦១  ៧៤៧.០០០.០០០  ៣២.០០០.០០០  ៣២.០០០.០០០  ៧៣៧.៦៩២.០០០  ៩.៣០៨.០០០  ៩៨.៧៥%
 ជំពូក ៦២  ១.០០៨.០០០.០០០  ២៤៨.០០០.០០០  ១៦២.០០០.០០០  ៩៨២.២៩៤.២៥២  ១១១.៧០៥.៧៤៨  ៨៩.៧៩%
 ជំពូក ៦៤  ១.៨០០.០០០.០០០  ៥៩.៩៣៤.០០០  ៥៩.៩៣៤.០០០  ១.៤៥៩.៦៧៥.២២០  ៣៤០.៣២៤.៧៨០  ៨១.០៩%
 ជំពូក ៦៥  ២.៦៤០.០០០.០០០  ៣.៥៩៣.០០០.០០០  ១០៥.០០០.០០០  ៥.៣៥៤.៧២៨.៥០០  ៧៧៣.២៧១.៥០០  ៨៧.៣៨%
 ជំពូក ៦៣  ១០.០០០.០០០  -  -  ៨.៥០១.០០០  ១.៤៩៩.០០០  ៨៥.០១%
 សរុប  ៨.០៥០.០០០.០០០  ៣.០០០.០០០.០០០  ៩៨៩.៩៣៤.០០០  ៩.៦២៩.១៦៧.១២២  ៤៣០.៨៩៨.៨៧៨  ៩៥.៧២%
៦-ង-២/ការបើកផ្តល់ ៖
ការបើកផ្តល់ប្រាក់បៀវត្ស  ប្រាក់ឧបត្ថម្ភបេសកម្មក្នុង   និងក្រៅប្រទេសជូនថ្នាក់ដឹកនាំ  មន្រ្តីរាជការ  និងភ្នាក់ងារជាតិជាប់កិច្ច សន្យាប្រាក់ឧបត្ថម្ភជូនមជ្ឍមណ្ឌលចំនួន  ​ ០៣   (មណ្ឌលកុមារគៀនឃ្លាំង  មណ្ឌលស្តារគៀនឃ្លាំង    និងមណ្ឌល យុវនីតិសម្បទាចោមចៅ) ការប្រារព្ធពិធីទិវាបុណ្យជាតិ  អន្តរជាតិផ្សេងៗ។  ការបើកផ្តល់ខាងលើនេះ  ក្រសួងបានអនុវត្ត ទាន់ពេលវេលា និង ទទួលលទ្ធផលគួរជាទីមោទនៈ។
៦-ង-៣/ការផ្គត់ផ្គង់សម្ភារៈ បរិក្ខា សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ៖
ក្រសួងបានធ្វើការផ្គត់ផ្គង់សម្ភារៈ   បរិក្ខា   សង្ហារឹម  ការជួសជុល   និងប្រេងឥន្ធនៈ  ជាប្រចាំជូនថ្នាក់ដឹកនាំ  និងអង្គភាព ក្រោមឱវាទ។ ក្រសួងបានពង្រឹងម ន្រ្តីត្រួតពិនិត្យចុះតាមដានវាយតម្លៃ   ផ្គូរផ្គង    តាមអង្គភាពក្រោមឱវាទ   ដោយអនុវត្តតាម គោលការណ៍ក្រសួងសេដ្ឋកិច ្ច និងហិរញ្ញវត្ថុ ក្នុងការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិដ្ឋ។
៦-ង-៤/តារាងស្ថានភាពចវិការបស់មន្ទីរខេត្ត-ក្រុង ៖
៦-ង-៥/ការអនុវត្តន៍ចំណាយថវិការបស់មន្ទីរខេត្ត-ក្រុង ៖
៦-ង-៦/តារាងស្ថានភាពថវិកាសរុបរបស់ក្រសួង ៖
៦-ច/ការងារអគ្គាធិការដ្ឋាន និងសវនកម្មផ្ទៃក្នុង ៖
 -បានបង្កើកក្រុមអធិការកិច្ចផ្ទៃក្នុងនៅតាមមន្ទីរ ស.អ.យ ខេត្ត-ក្រុងចំនួន ១៨។
 -បានទទួលពាក្យបណ្តឹងពីមន្ទីរ ស.អ.យ ខេត្តចំនួន ៤ និងបានចុះដោះស្រាយ សម្របសម្រួលបញ្ចប់ជាស្ថាពរ។
III-សន្និដ្ឋាន ៖
លទ្ធផលដែលបានបង្ហាញជូនខាងលើនេះ គឺបានមកពីការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការយើងគ្រប់ផ្នែក និង មានគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល  ពិសេសការអនុវត្តគោលនយោបាយ  ៧៣  ចំណុច  និងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។  សមិទ្ធិផលទាំងនេះក៏មិនទាន់ធូនល្មមនៅអ្វីជាគោលដៅចុងក្រោយ  សម្រាប់យើងចង់បាន នៅឡើយទេ  ទាមទារនូវការខិតខំប្រឹងប្រែងទ្វេរឡើងថែមទៀត ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ  និងស្វែងរកការគាំទ្រ ពីអង្គការជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល  និងសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។

ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  នៅតែមានការព្រួយបារម្ភ  ចំពោះការផ្តល់សេវាសង្គមសមស្រប សម្រាប់ក្រុមជនដែលងាយរងគ្រោះ។  អត្រានៃជនរងគ្រោះនៅកម្ពុជាមានកម្រិតខ្ពស់   ធនធានសម្រាប់គ្រប់គ្រងវិស័យសង្គម កិច្ចនៅមានកម្រិត។  បរិបទកម្ពុជាមានការផ្លាស់ប្តូរយ៉ាងលឿន  ក្រសួងត្រូវការចាំបាច់នូវការគាំទ្រ  និងផ្តល់ធនធានពីខាងក្រៅ ដែលជួយការពារដលជនងាយរងគ្រោះឱ្យបានទាន់ពេលវេលា  ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាព  និងមានតុល្យភាព សម្រាប់បង្ការទប់ស្កាត់  និងការផ្តល់សេវាគាំទ្រ។  ក្រសួងខិតខំយ៉ាងណាឱ្យជនគ្រប់រូបទទួលបានប្រយោជន៍សេដ្ឋកិច្ច  សង្គមកិច្ច តាមវិធីដ៏មានប្រសិទ្ធភាពបំផុត   ដើម្បីជម្រុញនិរន្តរភាពការងារសង្គមកិច្ច   អតីតយុទ្ធជន   និងយុវនីតិសម្បទា   មានការ អភិវឌ្ឍន៍ និងរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  សូមស្វាគមន៍ចំពោះជំនួយបច្ចេកទេស  ហិរញ្ញវត្ថុជំនួយមនុស្សធម៌ ពីសហគមន៍  អ្នកផ្តល់ជំនួយប្រទេសជាមិត្តជិតឆ្ងាយ អង្គការមនុស្សធម៌  សប្បុរសជននានា  ដើម្បីបុព្វហេតុអភិវឌ្ឍន៍  សង្គមកិច្ច និងមនុស្សធម៌នៅកម្ពុជា។
IV-ទិដៅសម្រាប់អនុវត្តឆ្នាំ ២០០៨ ៖
១-ពង្រឹងសេវាសង្គមកិច្ច និងកម្មវិធីសង្រ្គោះបន្ទាន់ ៖
-បន្តតាមដានវាយតម្លៃកម្មវិធីសមាហរណកម្មជនអនាថា នៅតាមសហគមន៍។
-រៀបចំទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា។
-បន្តសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់ក្នុងការផ្តល់ដីសម្បទាសង្គមកិច្ច។
-បន្តកម្មវិធីមាតុភូមិនិវត្តន៍ សមាហរណកម្មស្រ្តី  និងកុមាររងគ្រោះដោយសារការជួយដូរឆ្លងកាត់ព្រំដែន។
-ជម្រុញការអនុវត្តគោលនយោបាយរបស់ក្រសួង ស្តីពីការបង្កើនសកម្មភាពជំនួយសង្រ្គោះប្រជាជនរងគ្រោះផ្សេងៗ និងគោលនយោបាយសុខុមាលភាពសង្គម។
-ក្តាប់ស្ថិតិប្រជាជនរងគ្រោះ និងការផ្តល់ជំនួយសង្រ្គោះបន្ទាន់។
២-ការងារសុខុមាលភាពកុមារ និងយុវនីតិសម្បទា ៖
២-ក/ការងារសុខុមាលភាពកុមារ ៖
-ពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យថ្នាក់ជាតិ និងជនបង្គោលនៅតាមខេត្ត-ក្រុង។
-បន្តកម្មវិធីការថែទាំជំនួសចំពោះកុមារនៅតាមមណ្ឌលរដ្ឋ  និង NGOs  និងបន្តការត្រួតពិនិត្យសម្រង់ស្ថិតិ កុមារនៅតាមស្ថាប័ន ដែលផ្តល់សេវាថែទាំជំនួសចំពោះកុមារ មួយឆ្នាំ ២ ដង។
-បន្តពិនិត្យ កែសម្រួលបទដ្ឋានអប្បបរិមានានា និងគោលនយោបាយថែទាំជំនួស។
-បន្តធ្វើសេចក្តីប្រកាសបញ្ចេញ-បញ្ចូលកុមារកំព្រា ក្នុងមជ្ឍមណ្ឌលរបស់រដ្ឋ បញ្ចូលឈ្មោះកុមារកំព្រាក្នុងសៀវភៅបញ្ជីក្រសួង ក្រោមអាយុ ៨ ឆ្នាំ នៅ តាមមណ្ឌលរដ្ឋ និង NGOs។
-អនុវត្កម្មវិធីបណ្តាញការពារកុមារថ្មី នៅគ្រប់ឃុំគោលដៅ ដែលមានការចូលរួមពីកុមារ។
-បណ្តុះបណ្តាលដល់ក្រុមមិត្តអប់រំមិត្ត នៅខេត្តព្រៃវែង និងស្វាយរៀង។
-ពង្រឹងការគ្រប់គ្រងចំពោះអង្គការក្រៅរដ្ឋាភិបាលជាតិ  និងអន្តរជាតិ ដែលមានកម្មវិធីទាក់ទងនឹងកុមារ  អនាថានិងកុមារ ត្រូវគេកេងប្រវ័ញ្ចផ្លូវភេទ។
-បន្តប្រមូលស្ថិតិកុមារពិការ ពីអង្គការក្រៅរដ្ឋាភិបាល និងបណ្តាខេត្ត-ក្រុង។
-ពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាល និងអន្តរជាតិ ដែលជាដៃគូ ដើម្បីបង្កើនសេវា សុខុមាលភាពកុមារ។
-បន្តតាមដានអនុវត្តងនុក្រឹត្យលេខ ១១៦ និងសារាចរណែនាំលេខ ០០៤។
-បន្តរៀបចំសេចក្តីព្រាងច្បាប់ស្មុំកូនអន្តរជាតិប្រទេស។
២-ខ/ការងារក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ៖
-ត្រៀមរៀបចំឆ្លងសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតអគ្គលេខាធិការដ្ឋាន ក.ជ.ក.ក។
-បន្តរៀបចំរបាយការណ៍ ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។
-ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសិទ្ធិកុមារ នៅតាមខេត្ត-ក្រុងមួយចំនួន។
-រៀបចំរបាយការណ៍ ពិធីសារជ្រើសរើសដកស្រង់ចេញពីអនុសញ្ញាស្តីពីសិទ្ធិកុមារ ទាក់ទងនឹងការចូលរួមរបស់កុមារ និងជំលោះប្រដាប់អាវុធ។
-បន្តធ្វើផែនការជាតិ ៥ ឆ្នាំប្រឆាំងការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។
-រៀបចំទិវាកុមារអន្តជាតិ ១ មិថុនា។
-ជម្រុញការចូលរួមរបស់កុមារក្នុងសកម្មភាពលើកម្ពស់សិទ្ធិកុមារ។
-បន្តចេញព្រឹត្តប័ត្រព៌តមាន ក.ជ.ក.ក។
២-គ/ការងារយុវនីតិសម្បទា ៖
-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី អណាព្យាបាល ដើម្បីជួយសង្គ្រោះកុមារ-យុវកុមារប៉ះពាល់ផ្លូវច្បាប់កំរិតស្រាល និងការប្រើ ប្រាស់បំពានសារធាតុញៀន តាមរយៈការឱ្យស្នាក់នៅមួយរយៈក្នុងមជ្ឍ មណ្ឌលព្យាបាល។
-ធ្វើការទប់ស្កាត់ ការប្រព្រឹត្តបទល្មើសរបស់កុមារ-យុវកុមារនៅតាមសហគមន៍។
-រៀបចំបទដ្ឋានមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តន៍សិទ្ធិកុមារ។
-ទំនាក់ទំនងជាមួយអង្គការ និងស្ថាប័នពាក់ព័ន្ធ ធ្វើការទប់ស្កាត់អំពើទំនាស់នឹងច្បាប់របស់កុមារ-យុវកុមារប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍។
-ប្រមូលទិន្នន័យកុមារ-យុវកុមារប៉ះពាល់ផ្លូវច្បាប់ និងប្រើប្រាស់គ្រឿងញៀន។
៣-ការងារពិការភាព និងស្តារលទ្ធភាពពលកម្ម ៖
-ជម្រុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅគណៈរដ្ឋមន្រ្តី រដ្ឋ សភា ព្រឹទ្ធសភា។
-រៀបចំសេចក្តីព្រាងប្រកាសស្តីពីការបង្កើតមជ្ឍមណ្ឌលស្តារលទ្ធភាពពលកម្ម។
-វាយតម្លៃផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីរៀបចំប្រព័ន្ធស្តារលទ្ធភាពពលកម្ម ឱ្យបានសមស្របតាមតម្រូវការនៃជនពិការ។
-ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើវិស័យពិការភាព និងស្តារលទ្ធភាពពលកម្ម។
-ផ្តល់ឧបករណ៍សិប្បនិមិ្មតគ្រប់ប្រភេទ និងរទេះរុញជូនជនពិការ។
-ពង្រឹងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ។
-ពង្រីកសេវាស្តារតាមសហគមន៍ ក្នុងការដោះស្រាយជីវភាពសុខភាព  និងមុខរបរបន្ទាប់បន្សំជូនជនពិការ និងចងក្រងក្រុមជួយខ្លួនឯង។
-សម្របសម្រួលស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកលទ្ធភាពចេញចូលតាមទីសាធារណៈ សម្រាប់ជនពិការ។
-រៀបចំទិវាអន្តរជាតិជនពិការ ០៣ ធ្នូ ទិវាជនពិការអន្តរជាតិ គ ថ្លង់ ២១ កញ្ញា និងទិវាកីឡាជនពិការ។
៤-ការងារសោធននិវត្តន៍មន្រ្តីរាជការ ៖
-បន្តពង្រឹងការអនុវត្តរបបសោធននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំពោះមន្រ្តីរាជការស៊ីវិល។
-ត្រៀមឆ្លងសេចក្តីព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យ ស្តីពីបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ។
-បន្តធ្វើទម្រង់បែបបទសំណុំលិខិតធានារ៉ាប់រងសង្គម សម្រាប់មន្រ្តីរាជការទទួលមរណៈភាព។
-ផ្តល់ការគាំទ្រសកម្មភាពសេវាសុខុមាលភាពមនុស្សចាស់ នៅតាមសហគមន៍ និងជម្រុញការបង្កើតជាសមាគម និងជម្រុញការបង្កើតជាសមាគមនៅខេត្ត-ក្រុង។
-ពង្រឹងការគ្រប់គ្រងទិន្នន័យនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ កូនកំព្រា កូនជនមរណៈតាមប្រព័ន្ធ ពត៌មានវិទ្យា។
-រៀបចំគម្រោងបង្កើតច្បាប់ ស្តីពីការផ្តល់សេវាធានារ៉ាប់រងសុខភាពសម្រាប់មន្រ្តីស៊ីវិល។
៥-ការងារអតីតយុទ្ធជន ៖
៥-ក/ការងារសោធនអតីតយុទ្ធជន ៖
-បន្តកែសម្រួលរបបឧបត្ថម្ភគោលនយោបាយមុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ។
-ពិនិត្យ និងដោះស្រាយផ្តល់របបឧបត្ថម្ភគោលនយោបាយ ជូនមុខសញ្ញាអតីតយុទ្ធជន។
-ចុះត្រួតពិនិត្យការបើកផ្តល់របបឧបត្ថម្ភផ្សេងៗ ដល់មុខសញ្ញាអតីតយុទ្ធជនគ្រប់ប្រភេទ។
-យកចិត្តទុកដាក់ដោះស្រាយតាមច្បាប់រាល់ការទាមទារតវ៉ា របស់មុខសញ្ញាអតីតយុទ្ធជន។
-ស្រាវជ្រាវរៀបចំលិខិតបទដ្ឋាន ស្តីពីការបង្កើតបេឡាជាតិ។
-សហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដោះស្រាយរបបគោលនយោបាយ ជូនអតីតយុទ្ធជនអតូតយុទ្ធជនគ្រប់ប្រភេទ។
-រៀបចំបញ្ចូលទិន្នន័យមុខសញ្ញាអតីតយុទ្ធជន ទៅក្នុងប្រព័ន្ធពត៌មានវិទ្យា។
 
  ត្រលប់ បន្ទាប់
 
,​ ,​ , ,​,,, ,,១០,១១,១2,១៤,១៥,១៦

ឯកឧត្តម អ៊ិត​ សំហេង រដ្ឋមន្ត្រី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា
      Speech



Cambodian NGO
1. Action Cambodia (AC)
3. Asian Orphanage Association (AOA)
4. Association for Khmer Youth Technical Development (SDTJK)
5. Association for Relief Vocational Training
for the Disable (AARVTD)
6. Association for Relief Vocational Training for the Disabled (AARWCD)
7. Association for the Blind in Cambodia (ABC)
8. Cambodian Development Mission for Disabled (CBMD)
9. Cambodian Global Action (CGA)
10. Cambodian Association for Development of Poor people (Chey's Children's Home) (CADPP)
11. Cambodian Center for the Protection of Children's Rights (CCPCR)
13. Cambodian Hope Organization (CHO)
14. Cambodian Organization for National Resource Development (CONRD)
15. Charity Foundation for the Children (CFC)
16. Children and Poor Communities Development Organization (CPCDO)
17. Community Family Development of Agriculture (CFDA)
18. Cambodian Center for the Protection of Children's Rights (CCPCR)
19. Cosecam (NGO Coalition to Address Sexoal Exploitation of Children in Cambodia)
20. Danok Toek Poipet (DTP)
21. Damnok Toek Cambodia (DTC)
22. Disability Development Services Pursat (DDSP)
24. Foursquare Children of Promise (FCOP)
25. Foyer Infants Del Mon Cambodge (FIDMC)
26. Mith Somlanch (Friends)
27. Future Light Orphanage (FLO)
28. Happy Tree Social Services (HTSS)
29. Orhphans and Poor Children Organization (OPCO)
30. Helping Hand Foundation (HHF)
31. Heritage House for Children (HHC)
32. Home Land (HL)
33. New Hope of Children Cambodia (NHCC)
34.Islamic Local Development Organization (ILDO)
35. Islamic Medical Association of Cambodian (IMAC)
36. Khmemara (Khmemara)
37. Khemarak Komar Association (KKA)
38. Khmer Development of Freedom (KDFO)
39. Khmer Foundation for justice peace and Development (KFJPD)
40. Khmer Rural Development Association (KRDA)
41. Association Angkor-Belgique (A.A-B)
42. Association of AID for Cambodia in 21st Century (AAC 21st)
45. Action on Disability and Development (ADD)
47. Agape International Missions / AIM FOR ASIA (AIM FOR ASIA)
49. AMICI DEI BAMBINI
50. The Assemblies of God-Cambodia (AOG)
51. Action Pour les Enfants (APLE)
52. American Rehabilitation Ministry (ARM)
54. Calvary Chapel Fallbrook
55. Care For Cambodia
56. Christian Broadcasting Network Cambodia (CBN)
57. Christian Care for Cambodia (CCFC)
61. The International Center for Childhood and Family (CIFA)
62. CIOMAL
63. Cambodia Neighbor
64. The Cornerstone Orphanage Cambodia (C.O.C)
65. Cambodian Outeach Project(COP)
66. Community Outreach Services (COS)
67. CRM / InnerCHANGE (CRM/IC)
69. Center for Southeast Asian Studies (C.S.A.S)
70. Children's Surgical Center (CSC)
75. Enfants D' Asia Aspeca (E.A.A)
76. Full Gospel Assembly Cambodia (FGAC)
79. Foundation Zannier Holybaby (FZH)
80. Global Network (GN)
81. HAGAR
82. Harvest Development Organization of Cambodia (HDOCAM)
87. Holt International Children's Services
89. High Tower  ministers (HTM)
91. International Children's Care Cambodia (ICCC)
92. International Christian Mission (ICM)
94. Incorporated Organization Shilcheon Bulgyo (IOSB)
95. Japan Asia Network (JAN)
96. Japan-Cambodia Interactive Association (JCIA)
97. Jesuit Service Cambodia (JSC)
98. Kaleb e.V.,Cambodia
99. The Khmer Children's Center Organization (KCCO)
101. Korean Foundation for the world Aid in Cambodia (KFWAC)
102. KKEV Cambodia
103. Living Waters Cambodia Project (LWCP)
104. Maryknoll
105. Missionaries of Charity
107. Mercy Teams International (Cambodia)
109. No Child Left Out Foundation (NCLO)
111. Projects For Asia (PFA)
113. RENACER, Walk with Women
114. Southeast Asia Social Welfare Mission (SASWM)
115. Save the Children Australia (SCA)
116. Seventh-Day Advertise Foundation-Cambodia (SDAFC)
117. Seed International in Cambodia
118. Sok Sabay
121. School of Public Health and Social work of St, Elizabeth
123. Trauma Care Foundation, Cambodia
126. Veterans International / Cambodia (VI/C)
128. WEC International Cambodia
129. World Hope International
130. Wing of Hope Alliance for Cambodia, Inc
131. World Mobilization
132. World Relief Cambodia
133. World Vision Cambodia
134. Unicef 135. Sunrise
136. GTZ 137. Children Fund 
អាសយដ្ឋានអគារលេខ ​៧៨៨ មហាវិថីព្រះមុនីវង្ស ក្រុងភ្នំពេញ ១២៣០៥ ប្រទេសកម្ពុជា ​
ទូរស័ព្ទៈ (៨៥៥)​ ២៣ ៧២ ៦០ ៨៥
 ទូរសាលេខ
: (៨៥៥)​ ២៣ ៧២ ៦០ ៨៦​
#788, Monivong Blvd., Phn

No comments:

Post a Comment