ប្រាប់ថាស្នេហ៍ដោយមិនបាច់វាចា
តើ យុវវ័យឆ្ងល់ទេ ធ្វើបែបណាទើបអាចបង្ហាញអ្នកដទៃពីក្ដីស្រលាញ់ដោយមិនបាច់បក ស្រាយនោះ?អ្នកអាចប្រើសកម្មភាពដើម្បីសំដែងនូវសេចក្ដីស្រលាញ់បាន ដោយមិនចាំបាច់និយាយថា “បងស្រលាញ់អូននោះទេ”។ បើចង់បង្ហាញនូវក្តីស្នេហ៍ដល់នារីឲ្យដឹងនោះវាជារឿងងាយណាស់ ព្រោះនារីតែងតែឆាប់ស្ញប់ស្ញែងនិងចាប់អារម្មណ៍ទៅលើរឿងផ្សេងៗ ទោះជាតូចតាចក្ដី។ ដូច្នេះកាយវិការងាយៗដូចខាងក្រោមពិតជាអាចជួយអ្នកបង្ហាញនូវក្ដី ស្នេហ៍បាន៖១.ចំណាយពេលមានតម្លៃ
មានទ្រឹស្ដីមួយនិយាយថា”ទៅកន្លែងណាមិនសំខាន់ទេ តែសំខាន់ទៅជាមួយនរណា” ដូច្នេះអ្នកគួរតែចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលខ្លួន ស្រលាញ់ នោះនាងនឹងយល់ថា នាងជាមនុស្សពិសេសសម្រាប់អ្នក។ ហើយកាន់តែមានន័យទៅទៀតនោះ នៅថ្ងៃពិសេសអ្វីមួយត្រូវតែមានវត្តមានអ្នកនៅក្បែរនាង។
២. យកចិត្តទុកដាក់
ពេលដែលនាងនិយាយកុំគ្រាន់តែស្ដាប់ឲ្យសោះតែសំខាន់ត្រូវយល់ពី អ្វីដែលនាងចង់មានន័យផង។ ជាពិសេសនៅពេលដែលនាងមានបញ្ហាត្រូវតែយកចិត្តទុកដាក់ស្ដាប់និងរក ដំណោះស្រាយ ព្រមទាំងការលួងលោម។ ដូចគ្នាដែរ រាល់ការសន្យាជាមួយនាង អ្នកត្រូវតែបំពេញ។
៣. ការសរសើរ
រាល់ស្នាដៃដែលនាងបានធ្វើ អ្នកត្រូវសរសើរនាងដោយអស់ពីចិត្តនិងមានហេតុផល។ មនុស្សម្នាក់ដែលតែងតែសរសើរនិងផ្ដល់តម្លៃឲ្យអ្នកដទៃ នោះគឺចង់បង្ហាញនូវការចាប់អារម្មណ៍ហើយ។
៤. បរិយាកាសភ្ញាក់ផ្អើល
មិនមែនត្រឹមតែថ្ងៃខួបកំណើត ឬក្នុងឱកាសពិសេសនោះទេ សូម្បីតែថ្ងៃធម្មតាក៏អ្នកអាចធ្វើឲ្យភ្ញាក់ផ្អើលឬទិញអំណោយជូន នាងបានដែរ។ តែមុននឹងជូនអ្វីមួយដល់នាង អ្នកគួរតែឈ្វេងយល់ឲ្យបានច្បាស់ពីអ្វីដែលនាងចូលចិត្ត។
៥. ផ្ដល់នូវកំណត់ចំណាំដល់នាងរាល់ថ្ងៃ
ពាក្យថាHi ឬ Good mornig និង Take care គួរតែអនុវត្តជាប្រចាំ ។ អ្វីដែលមិនគួរភ្លេចនោះ គឺត្រូវCallទូរស័ព្ទទៅ នៅខណៈដែលនាងនឹកស្មានមិនដល់ ជាពិសេសការផ្ញើសារទូរស័ព្ទត្រូវធ្វើជាប្រចាំដើម្បីសំដែងនូវភាព នឹករលឹកជាពិសេសនៅពេលរាត្រី។ តែត្រូវចេះច្នៃប្រឌិតផងណា៎! ដើម្បីកុំឲ្យនាងធុញទ្រាន់។
ចង់បានស្នេហ៍ពិតមួយ ក៏ពិបាកម្លេះ!
បង្កើត ស្នេហ៍ជារឿងងាយ តែចង់ថែស្នេហ៍ឲ្យគង់វង្សទើបជារឿងពិបាក។ ដូច្នេះស្នេហ៍កើតឡើងបាន ក៏វាបែកបាក់វិញបានដែរ ដោយសារតែមិនចេះថែរក្សានិងដោះស្រាយបញ្ហាដែលកើតមាន។ គេថាមនុស្សម្នាក់បើហ៊ានប្រឡូកខ្លួនក្នុងរឿងស្នេហាហើយ ត្រូវហ៊ានប្រឈមមុខនឹងការឈឺចាប់។ ដូច្នេះនៅពេលចាប់ផ្ដើមមានស្នេហា មិនត្រូវដាក់ចិត្ត១០០% ឬរំពឹងខ្ពស់ពេកទេថាស្នេហាមួយនេះនឹងទទួលបានជោគជ័យនោះ ព្រោះវានឹងធ្វើឲ្យអ្នករងទុកធ្ងន់នៅពេលដែលបរាជ័យ។ មិត្តយុវវ័យគួរចាំពាក្យមួយឃ្លាថា “ទឹកដែលជ្រៅបំផុតគឺទឹកចិត្ត អន្លង់ឆ្ងាយពិតគឺអន្លង់ស្នេហ៍ សមុទ្រដែលពិបាកឆ្លងគឺសមុទ្រទឹកភ្នែក” ។ស្នេហាងាយនឹងប្រេះឆាណាស់ បើសិនជាភាគីម្ខាងប្រកាន់ភ្ជាប់នូវខុសនិងត្រូវខ្លាំងពេក ដោយគ្មានការអត់ឱននោះ។ខាងក្រោមនេះជាហេតុផលនៃស្នេហាប្រេះឆាដែលមិត្តយុវវ័យគួរតែ ឈ្វេងយល់ ដើម្បីបង្ការកុំឲ្យមានបញ្ហានៅក្នុងវិថីស្នេហ៍៖
-ខ្វះជំនឿចិត្តនឹងគ្នា
-ចាប់កំហុសគ្នា
-ការជ្រៀតជ្រែកពីសាច់ញាតិឬមិត្តភ័ក្ដិ
-មិនយល់ចិត្តគ្នា
-មិនបំពេញចិត្តគ្នា
-ឃ្លាតឆ្ងាយពីគ្នា
-ចូលចិត្តរំលឹករឿងអតីតដែលមិនល្អ
-មិនផ្ដល់តម្លៃឲ្យស្នេហ៍
-មិនដែលកសាងអនុស្សាវរីយ៍ល្អជាមួយគ្នា
-បណ្ដោយបញ្ហាតូចតាចឲ្យទៅជាធំ
-មានមនុស្សទី៣ចូលជ្រៀតជ្រែក
-មានៈ ប្រកាន់យកត្រូវរៀងខ្លួន
-ការប្រចណ្ឌជ្រុល
No comments:
Post a Comment